អត្ថប្រយោជន៏នៃផ្លែ ផាសសិន
មានផ្លែឈើដែលមានអត្ថប្រយោជន៏ជាច្រើនដែលយើងគ្រប់គ្នាមិនដឹងដូចជាផ្លែផាស់សិនជាដើមហើយព្យាយាមអោយបានរល់ថ្ងៃទើបឃើញប្រសិទ្ធភាព
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះឃើញថាមានមនុស្សកាន់តែច្រើនឡើងៗ ពេញចិត្តនឹងផ្លែផាស់សិន តែផ្លែឈើប្រភេទនេះហេតុអ្វីទទួលបានការពេញនិយមយ៉ាងនេះ? បន្ទាប់ពីស្រាវជ្រាវឯកសារពាក់ព័ន្ធមក ការភ្ញាក់ផ្អើលកើតឡើងស្ទើរមិនគួរអោយជឿ
ផ្លែផាស់សិនមានដើមកំណើតនៅប្រទេសប្រេស៊ីល ឈ្មោះដើមហៅថា “ផ្លែប្រស៊ីល” រឺ “ផ្លែពងមាន់”ភាពសំបូរបែបនៃសារធាតុចិញ្ចឹម ក្លិនខ្លួនក្រអូបឈ្ងុយឈ្ងប់សែនទាក់ទាញ ប្រមូលផ្ដុំដោយក្លិនផ្លែឈើនានាលើខ្លួនតែមួយ មានដូចជាក្លិនផ្លែចេក ម្នាស់ ក្រូចឆ្មារ ត្របែក -ល- ផ្លែនេះមានងារមួយទៀតត្រូវបានគេហៅថា រឺស្ដេចទឹកផ្លែឈើ។ ផ្លែផាស់សិនមានធាតុផ្សំ អាមីណូអាស៊ីត17មុខដែលរាងកាយមនុស្សត្រូវការ មានវីតាមីនច្រើនប្រភេទ និង Carotenoids ជាងនេះទៅទៀតមានសារធាតុកាល់ស្យូម ផូស្វ័រ ដែក និងសារធាតុមីក្រូដទៃទៀត ធ្វើអោយផ្លែផាស់សិនគ្រងដំណែងជាផ្លែឈើពោរពេញដោយអត្ថប្រយោជន៍ និងគុណតម្លៃបំផុតសំរាប់សុខភាព។
ផ្លែផាស់សិនបំបាត់ជំងឺឈឺបំពង់ក
អត្ថប្រយោជន៏នៃផ្លែ ផាសសិន
Reviewed by thanloeuth
on
March 24, 2018
Rating:
Reviewed by thanloeuth
on
March 24, 2018
Rating:

No comments:
Post a Comment