ផ្លែម្នាស់មានអត្ថប្រយោជន៏ច្រើន
ផ្លែម្នាស់ជាផ្លែឈើដ៏ឆ្ងាញ់មួយ
ផ្លែម្នាស់ក៏ជាធាតុផ្សំនៃមុខម្ហូបដែលធ្វើឱ្យមានរសជាតិ
ឈ្ងុយឆ្ងាញ់ផងដែរ។ ទន្ទឹមនឹងនេះ វាផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាពរបស់អ្នក។
ផ្លែម្នាស់ពង្រឹងក្រចកនិងការពារមិនឲសក់ជ្រុះ៖ វាអាចធ្វើឲក្រចករបស់អ្នកមានភាពទន់
ដោយគ្រាន់តែយកទឹកម្នាស់មកលាបលើក្រចកដៃរបស់អ្នករួចជាស្រេច។ ផ្លែម្នាស់ប្រៀបបានទៅហ្នឹងវីតាមីន C វាអាចការពារមិនឱ្យសក់ជ្រុះ។
ផ្លែម្នាស់ជួយឱ្យស្បែករបស់អ្នកស្អាតនិងរឹងមាំ៖ វីតាមីន C ក្នុងផ្លែម្នាស់អាចប្រើប្រាស់ទាំងក្នុងនិងទាំងក្រៅ។ វាអាចព្យាបាលស្បែកនិងជួយពង្រឹងស្បែក។ ហើយវាក៏ធ្វើឲស្បែករបស់អ្នកមានសុខភាពនិងរឹងមាំផងដែរ។
ផ្លែម្នាស់ក៏បន្ថយជំងឺសន្លាក់បានផងដែរ៖ សារៈសំខាន់មួយនៃផ្លែម្នាស់មកលើសុខភាពគឺវាអាចកាត់បន្ថយការឈឺសន្លាក់។ ផ្លែម្នាស់ផ្ទុកទៅដោយសារធាតុ Bromelian ដែលបំបែកប្រូតេអ៊ីននិងកាត់បន្ថយអត្រាជំងឺសន្លាក់។ ផ្លែម្នាស់ជួយព្យាបាលក្អក ឬផ្ដាសាយ ៖ ផ្លែម្នាស់សំបូរទៅដោយវីតាមីនC។ ប៉ុន្តែ បូកបញ្ចូលនឹង Enzyme និងBromelain វាអាចការពារអ្នកប្រឆាំងនឹងជំងឺផ្ដាសាយបានមួយចំណែក។ ប្រសិនជាអ្នកមានជំងឺ អ្នកអាចសាកល្បងទទួលទានផ្លែម្នាស់បាន៕
មើលបន្ថែម......................khmerhealthlyhttp://khmerhealthly.blogspot.com
ផ្លែម្នាស់មានអត្ថប្រយោជន៏ច្រើន
Reviewed by thanloeuth
on
March 23, 2018
Rating:
Reviewed by thanloeuth
on
March 23, 2018
Rating:

No comments:
Post a Comment